ព្រះអង្គគឺព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល សូមតើនឡើងដើម្បីដាក់ទោសអស់ទាំងប្រជាជាតិ សូមកុំមេត្តាដល់អស់ទាំងមនុស្សក្បត់ដ៏ទុច្ចរិតឡើយ! សេឡា
ទំនុកតម្កើង 84:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង! ព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង! សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ! ឱអុលឡោះជាម្ចាស់នៃយ៉ាកកូបអើយ សូមស្តាប់ខ្ញុំផង!។ - សម្រាក |
ព្រះអង្គគឺព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល សូមតើនឡើងដើម្បីដាក់ទោសអស់ទាំងប្រជាជាតិ សូមកុំមេត្តាដល់អស់ទាំងមនុស្សក្បត់ដ៏ទុច្ចរិតឡើយ! សេឡា
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕