ព្រះអង្គបានលើកដៃស្ដាំពួកបច្ចាមិត្តរបស់គាត់ឡើង ព្រះអង្គបានធ្វើឲ្យអស់ទាំងខ្មាំងសត្រូវរបស់គាត់អរសប្បាយ។
ទំនុកតម្កើង 80:13 - ព្រះគម្ពីរខ្មែរសាកល ជ្រូកព្រៃពីព្រៃបំផ្លិចបំផ្លាញវា ហើយសត្វព្រៃនៃទីវាលក៏ស៊ីវាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជ្រូកចេញពីព្រៃមកឈ្មុសបំផ្លាញ ហើយអស់ទាំងសត្វនៅទីវាល ក៏ស៊ីទំពាំងបាយជូរនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ អាល់គីតាប ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ |
ព្រះអង្គបានលើកដៃស្ដាំពួកបច្ចាមិត្តរបស់គាត់ឡើង ព្រះអង្គបានធ្វើឲ្យអស់ទាំងខ្មាំងសត្រូវរបស់គាត់អរសប្បាយ។
ដូច្នេះឥឡូវនេះ សូមឲ្យយើងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងនឹងធ្វើដល់ចម្ការទំពាំងបាយជូររបស់យើង គឺយើងនឹងដករបងវាចេញ នោះវានឹងត្រូវបានបំផ្លាញ កំពែងរបស់វានឹងត្រូវបានរំលំ នោះវានឹងត្រូវបានជាន់ឈ្លី។