ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ!
ទំនុកតម្កើង 78:61 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រគល់ឫទ្ធានុភាពរបស់ព្រះអង្គទៅក្នុងភាពជាឈ្លើយសឹក ក៏បានប្រគល់សិរីរុងរឿងរបស់ព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃឫទ្ធិបារមី និងសិរីរុងរឿងរបស់ព្រះអង្គ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ អាល់គីតាប ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។ |
ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ!
ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង! ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
ដោយហេតុនេះ ទូលបង្គំនឹងរំពឹងមើលព្រះអង្គនៅក្នុងទីវិសុទ្ធ ដើម្បីមើលព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះអង្គ។