ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ទំនុកតម្កើង 78:49 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាត់ព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ សេចក្ដីក្ដៅក្រហាយ សេចក្ដីក្រេវក្រោធ និងទុក្ខវេទនា គឺកងទូតសួគ៌នៃមហន្តរាយ ឲ្យទៅឯពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចាក់សេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីវេទនា រួមទាំងពលទេវតាមកបំផ្លាញគេទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង ព្រះអង្គដាក់ទោសពួកគេ ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា ដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ នឹងសេចក្ដីវេទនាផង គឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក អាល់គីតាប អុលឡោះខឹង ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង ទ្រង់ដាក់ទោសពួកគេ ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា ដោយចាត់ពួកម៉ាឡាអ៊ីកាត់ឲ្យមកប្រហារពួកគេ។ |
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ដូច្នេះ ព្រះអង្គបានចាក់ភ្លើងនៃព្រះពិរោធរបស់ព្រះអង្គ និងសង្គ្រាមដ៏កាចសាហាវ ទៅលើអ៊ីស្រាអែល; ភ្លើងនោះបានបញ្ឆេះពួកគេនៅជុំវិញ ប៉ុន្តែពួកគេមិនយល់ ភ្លើងនោះបានដុតពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ឡើយ៕