ដោយសារពួកគេបានបះបោរនឹងព្រះបន្ទូលរបស់ព្រះ ហើយមើលងាយដំបូន្មានរបស់ព្រះដ៏ខ្ពស់បំផុត។
ទំនុកតម្កើង 78:40 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់បះបោរនឹងព្រះអង្គនៅទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យនៅទីហួតហែងញឹកញាប់យ៉ាងណាហ្ន៎! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់ នៅទីរហោស្ថាន ហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ អាល់គីតាប ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យទ្រង់ព្រួយចិត្ត!។ |
ដោយសារពួកគេបានបះបោរនឹងព្រះបន្ទូលរបស់ព្រះ ហើយមើលងាយដំបូន្មានរបស់ព្រះដ៏ខ្ពស់បំផុត។
ប៉ុន្តែពួកគាត់នៅតែបន្តប្រព្រឹត្តបាបទាស់នឹងព្រះអង្គទៀត ដោយបះបោរនឹងព្រះដ៏ខ្ពស់បំផុតនៅទីហួតហែង។
ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។
ប៉ុន្តែពួកគេបានបះបោរ ហើយធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គព្រួយព្រះហឫទ័យ ដូច្នេះព្រះអង្គបានត្រឡប់ជាសត្រូវដល់ពួកគេ គឺអង្គទ្រង់ផ្ទាល់បានច្បាំងនឹងពួកគេ។
ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។