ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:37 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ចិត្ត​របស់ពួកគាត់​មិន​នៅស្ថិតស្ថេរ​ចំពោះ​ព្រះអង្គ​ឡើយ ហើយក៏​មិន​ស្មោះត្រង់​នឹង​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចិត្តរបស់​គេ​មិន​ទៀង​ចំពោះ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះអង្គ​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ចិត្ត​គេ​មិន​បាន​ទៀង​ត្រង់​នៅ​ចំពោះ​ទ្រង់ ក៏​មិន​ស្មោះ​ចំពោះ​នឹង​សេចក្ដី​សញ្ញា​ទ្រង់​ដែរ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ទ្រង់​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 78:37
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ចិត្ត​របស់ទូលបង្គំ​បាន​គ្រប់លក្ខណ៍​ក្នុង​បទបញ្ញត្តិ​របស់ព្រះអង្គ​ផង ដើម្បីកុំឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់មុខ​ឡើយ​។


ឱ​ព្រះ​អើយ សូម​និម្មិតបង្កើត​ចិត្ត​បរិសុទ្ធ​ឲ្យ​ទូលបង្គំ សូម​ស្ដារ​វិញ្ញាណ​ទៀងត្រង់​ឡើងវិញ នៅក្នុង​ទូលបង្គំ​ផង​!


ហើយ​មិន​បាន​ដូច​ដូនតា​របស់ពួកគេ ដែល​ជា​ជំនាន់​ចចេស និង​បះបោរ ជា​ជំនាន់​ដែល​ចិត្ត​ពួកគាត់​មិន​ស្ថិតស្ថេរ ហើយ​វិញ្ញាណ​ពួកគាត់​មិន​ស្មោះត្រង់​នឹង​ព្រះ​។


អ្នក​គ្មាន​ភាគ ឬ​ចំណែក​ក្នុង​ការ​នេះឡើយ ពីព្រោះ​ចិត្ត​របស់អ្នក​មិន​ទៀងត្រង់​នៅចំពោះ​ព្រះ​ទេ​។