ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:25 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​បាន​ហូប​នំប៉័ង​របស់​ទូតសួគ៌​; ព្រះអង្គ​បាន​បញ្ជូន​អាហារ​ដល់​ពួកគាត់​ឲ្យ​បាន​ឆ្អែត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នា ទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ម៉ាឡា‌អ៊ីកាត់ ទ្រង់​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។

សូមមើលជំពូក



ទំនុកតម្កើង 78:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ពួកគេ​បាន​ទូល​សុំ នោះ​ព្រះអង្គ​ក៏​នាំ​សត្វក្រួច​មក ព្រមទាំង​ចម្អែត​ពួកគេ​ដោយ​នំប៉័ង​ពី​ស្ថានសួគ៌​។


ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ដប់ពីរ​កន្ត្រក​ពេញ​។


ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ប្រាំពីរ​កញ្ឆេ​ពេញ​។