នោះព្រះពិរោធរបស់ព្រះបានឆួលឡើងទាស់នឹងពួកគាត់ ព្រះអង្គក៏សម្លាប់ពួកអ្នកមាំមួនក្នុងចំណោមពួកគាត់ ហើយវាយផ្ដួលពួកមនុស្សកំលោះនៃអ៊ីស្រាអែល។
ទំនុកតម្កើង 78:21 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេហូវ៉ាបានឮ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង ហើយភ្លើងបានឆេះឡើងទាស់នឹងយ៉ាកុប សេចក្ដីក្រេវក្រោធក៏ឆួលឡើងទាស់នឹងអ៊ីស្រាអែល; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ កាលព្រះយេហូវ៉ាឮ ព្រះអង្គក្រេវក្រោធជាខ្លាំង ក៏មានភ្លើងឆួលឡើងទាស់នឹងពួកយ៉ាកុប សេចក្ដីក្រោធរបស់ព្រះអង្គ ទាស់នឹងពួកអ៊ីស្រាអែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស របស់លោកយ៉ាកុប ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ ហើយមានសេចក្ដីក្រោធ រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប មានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល អាល់គីតាប ពេលអុលឡោះតាអាឡាឮពាក្យរបស់ពួកគេ ទ្រង់ខឹងក្រៃលែង ទ្រង់ក្ដៅក្រហាយនឹងពូជពង្ស របស់យ៉ាកកូប ទ្រង់ខឹងទាស់នឹងជនជាតិអ៊ីស្រអែល |
នោះព្រះពិរោធរបស់ព្រះបានឆួលឡើងទាស់នឹងពួកគាត់ ព្រះអង្គក៏សម្លាប់ពួកអ្នកមាំមួនក្នុងចំណោមពួកគាត់ ហើយវាយផ្ដួលពួកមនុស្សកំលោះនៃអ៊ីស្រាអែល។
ប៉ុន្តែពួកគេបានបះបោរ ហើយធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គព្រួយព្រះហឫទ័យ ដូច្នេះព្រះអង្គបានត្រឡប់ជាសត្រូវដល់ពួកគេ គឺអង្គទ្រង់ផ្ទាល់បានច្បាំងនឹងពួកគេ។
ការទាំងនេះបានកើតឡើងដល់ពួកគាត់ដើម្បីជាមេរៀន ព្រមទាំងមានសរសេរទុកមកដើម្បីជាសេចក្ដីទូន្មានដល់យើងដែលប្រឈមមុខនឹងទីបញ្ចប់នៃពិភពលោក។
ប៉ុន្តែព្រះមិនបានសព្វព្រះហឫទ័យនឹងមនុស្សភាគច្រើនក្នុងពួកគាត់ឡើយ ដូច្នេះពួកគាត់ក៏ដួលស្លាប់នៅទីរហោស្ថាន។
ទោះបីជាអ្នករាល់គ្នាដឹងសេចក្ដីទាំងអស់នេះហើយក៏ដោយ ក៏ខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រចេញពីដែនដីអេហ្ស៊ីបតែម្ដងគត់ ហើយក្រោយមក ព្រះអង្គបានបំផ្លាញពួកអ្នកដែលមិនបានជឿ