ជាការពិត ចង្កេះទូលបង្គំពេញដោយការឆេះរោល ហើយគ្មានសុខភាពល្អនៅក្នុងសាច់ទូលបង្គំឡើយ។
ទំនុកតម្កើង 78:13 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានញែកសមុទ្រ ហើយឲ្យពួកគាត់ឆ្លងកាត់ ព្រមទាំងធ្វើឲ្យទឹកឈរឡើងដូចជាគំនរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង អាល់គីតាប គឺទ្រង់បានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ទ្រង់ធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ |
ជាការពិត ចង្កេះទូលបង្គំពេញដោយការឆេះរោល ហើយគ្មានសុខភាពល្អនៅក្នុងសាច់ទូលបង្គំឡើយ។
ព្រះអង្គបានបំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក ប្រជាជនបានដើរកាត់ទន្លេដោយថ្មើរជើង; នៅទីនោះ យើងបានអរសប្បាយក្នុងព្រះអង្គ!
ព្រះអង្គដែលឲ្យព្រះពាហុដ៏រុងរឿងរបស់ព្រះអង្គទៅនៅនឹងដៃស្ដាំរបស់ម៉ូសេ ជាព្រះអង្គដែលញែកទឹកចេញពីគ្នានៅមុខពួកគេ ដើម្បីតាំងព្រះនាមដ៏អស់កល្បសម្រាប់អង្គទ្រង់ផ្ទាល់ តើនៅឯណា?
ព្រះអង្គដែលនាំពួកគេដើរកាត់ទីជម្រៅ ដូចជានាំសេះដើរកាត់ទីរហោស្ថាន បានជាពួកគេមិនជំពប់នោះ តើនៅឯណា?