ព្រះអង្គបានបង្កើតព្រះចន្ទដើម្បីកំណត់រដូវ រីឯព្រះអាទិត្យក៏ដឹងពេលដែលវាត្រូវលិច។
ទំនុកតម្កើង 74:16 - ព្រះគម្ពីរខ្មែរសាកល ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ; គឺព្រះអង្គហើយ ដែលតាំងដួងពន្លឺ និងព្រះអាទិត្យឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ ព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់ ព្រះអង្គបានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរ ទ្រង់បានបង្កើតពន្លឺ នឹងដួងព្រះអាទិត្យ អាល់គីតាប ទ្រង់ជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់ ទ្រង់បានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។ |
ព្រះអង្គបានបង្កើតព្រះចន្ទដើម្បីកំណត់រដូវ រីឯព្រះអាទិត្យក៏ដឹងពេលដែលវាត្រូវលិច។
កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។