មើល៍! មនុស្សអាក្រក់គឺដូច្នេះឯង ពួកគេរស់នៅយ៉ាងសុខស្រួលជានិច្ច ទាំងចម្រើនទ្រព្យសម្បត្តិឡើង។
ទំនុកតម្កើង 73:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេគ្មានទុក្ខវេទនាដូចអ្នកដទៃឡើយ ក៏មិនជួបគ្រោះកាចដូចមនុស្សទូទៅដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនមានទុក្ខ ដូចជាមនុស្សធម្មតាឡើយ ក៏មិនត្រូវវេទនា ដូចមនុស្សដទៃដែរ អាល់គីតាប គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ |
មើល៍! មនុស្សអាក្រក់គឺដូច្នេះឯង ពួកគេរស់នៅយ៉ាងសុខស្រួលជានិច្ច ទាំងចម្រើនទ្រព្យសម្បត្តិឡើង។
ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។
ប្រសិនបើអ្នករាល់គ្នាមិនដែលទទួលការប្រៀនប្រដៅដែលមនុស្សគ្រប់គ្នាបានទទួល នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លា ហើយមិនមែនជាកូនពិតទេ។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។