ព្រះអង្គផ្សើមគន្លងនង្គ័លរបស់វា ហើយពង្រាបអាចម៍បំណះរបស់វា ទាំងធ្វើឲ្យវាទន់ដោយទឹកភ្លៀង ក៏ប្រទានពរដល់ការលូតលាស់របស់វា។
ទំនុកតម្កើង 72:6 - ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងយាងចុះមក ដូចជាភ្លៀងមកលើស្មៅដែលច្រូតហើយ ដូចជាទឹកភ្លៀងដែលស្រោចស្រពផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះរាជាបានដូចជាភ្លៀងបង្អុរ មកលើវាលដែលច្រូតស្មៅហើយ គឺដូចជាភ្លៀងដែលស្រោចស្រពផែនដី! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទ្រង់ផ្ដល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យទ្រង់បានដូចជាភ្លៀងធ្លាប់ចុះមកលើវាល ដែលច្រូតស្មៅហើយ គឺដូចជាភ្លៀង១មេៗដែលស្រោចដី អាល់គីតាប សូមទ្រង់ផ្ដល់ពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។ |
ព្រះអង្គផ្សើមគន្លងនង្គ័លរបស់វា ហើយពង្រាបអាចម៍បំណះរបស់វា ទាំងធ្វើឲ្យវាទន់ដោយទឹកភ្លៀង ក៏ប្រទានពរដល់ការលូតលាស់របស់វា។
ក្នុងពន្លឺនៃព្រះភក្ត្រស្ដេចមានជីវិត ហើយការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាពពកនាំភ្លៀងចុងរដូវ។
សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
យើងនឹងធ្វើឲ្យវាហិនហោច។ វានឹងមិនត្រូវបានលួសកាត់ ក៏មិនត្រូវបានជ្រួយដីដែរ នោះអញ្ចាញ និងបន្លានឹងដុះឡើង ហើយយើងនឹងបង្គាប់ពពកមិនឲ្យបង្អុរភ្លៀងលើចម្ការនោះឡើយ។