ទំនុកតម្កើង 68:16 - ព្រះគម្ពីរខ្មែរសាកល ភ្នំមានកំពូលច្រើនអើយ ហេតុអ្វីបានជាពួកអ្នកសម្លឹងមើលទៅភ្នំដែលព្រះសព្វព្រះហឫទ័យគង់នៅ ដោយច្រណែនដូច្នេះ? ជាការពិត ព្រះយេហូវ៉ានឹងគង់នៅជាដរាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱភ្នំដែលមានកំពូលច្រើនអើយ ហេតុអ្វីបានជាមើលដោយច្រណែន នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក ជាលំនៅរបស់ព្រះអង្គដូច្នេះ? អើ ព្រះយេហូវ៉ានឹងគង់ នៅលើភ្នំនោះរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សម្រាប់គង់នៅ? ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើល ដោយច្រណែន ដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះ អើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច អាល់គីតាប ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលអុលឡោះជ្រើសរើស សម្រាប់នៅ? ពិតមែនហើយ អុលឡោះតាអាឡានឹងនៅលើភ្នំនេះរហូតតទៅ។ |
ភ្នំនានាអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាចៀមឈ្មោលដូច្នេះ? ទីទួលទាំងឡាយអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាកូនចៀមដូច្នេះ?
នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។