ទំនុកតម្កើង 66:8 - ព្រះគម្ពីរខ្មែរសាកល បណ្ដាប្រជាជនអើយ ចូរថ្វាយពរព្រះរបស់យើង ហើយឲ្យគេឮសំឡេងនៃការសរសើរតម្កើងព្រះអង្គចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាសរសើរតម្កើងព្រះនៃយើង ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ម្នាល ជនទាំងឡាយអើយ ចូរលើកដំកើងព្រះនៃយើងរាល់គ្នា ហើយបន្លឺឡើងឲ្យបានឮសេចក្ដីសរសើរទ្រង់ទួទៅ អាល់គីតាប ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាសរសើរតម្កើងអុលឡោះជាម្ចាស់នៃយើង ចូរបន្លឺសំឡេងសរសើរតម្កើងទ្រង់! |
ចូរច្រៀងសរសើរតម្កើងអំពីសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយការសរសើរតម្កើងដ៏រុងរឿងដល់ព្រះអង្គចុះ!
ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរ ចូរច្រៀងសរសើរតម្កើង!
បន្ទាប់ពីការទាំងនេះ ខ្ញុំឮអ្វីដូចជាសំឡេងយ៉ាងខ្លាំងរបស់ហ្វូងមនុស្សមួយក្រុមធំនៅលើមេឃ ពោលឡើងថា៖ “ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងព្រះចេស្ដាជារបស់ព្រះនៃយើង!