ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 44:18 - ព្រះគម្ពីរខ្មែរសាកល

ចិត្ត​របស់យើងខ្ញុំ​មិន​បាន​ថយទៅវិញ​ទេ ហើយ​ជំហាន​របស់យើងខ្ញុំ​ក៏​មិន​បាន​បែរចេញ​ពី​គន្លង​របស់ព្រះអង្គ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចិត្ត​យើង​ខ្ញុំ​មិន​បាន​បែរ​ក្រោយ​ទេ ជំហាន​យើង​ខ្ញុំ​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចិត្ត​យើង​ខ្ញុំ​មិន​បាន​ថយ​ត្រឡប់​ទេ ជំហាន​នៃ​យើង​ខ្ញុំ​ក៏​មិន​បាន​ទាស​ចេញ​ពី​ផ្លូវ​ទ្រង់​ដែរ

សូមមើលជំពូក

អាល់គីតាប

យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ទ្រង់​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ទ្រង់​ដែរ

សូមមើលជំពូក



ទំនុកតម្កើង 44:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​តាមបៀតបៀន​ទូលបង្គំ និង​បច្ចាមិត្ត​របស់ទូលបង្គំ​មាន​ច្រើន​ណាស់ យ៉ាងណាមិញ ទូលបង្គំ​មិន​បាន​បែរចេញ​ពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ឡើយ​។


មនុស្ស​ក្អេងក្អាង​បាន​ចំអកឡកឡឺយ​ដាក់​ទូលបង្គំ​យ៉ាងខ្លាំង ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បែរចេញ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


ពួកគាត់​បាន​បកក្រោយ ហើយ​ក្បត់​ដូច​ដូនតា​របស់ពួកគាត់​; ពួកគាត់​បាន​វៀច​ដូច​ធ្នូ​មិនត្រង់​។


ចូរ​នឹកចាំ​អំពី​ប្រពន្ធ​របស់​ឡុត!


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


អ្នករាល់គ្នា និង​ព្រះ​ជា​សាក្សី​អំពីការនេះ គឺអំពី​របៀបដែល​យើង​បាន​ប្រព្រឹត្ត​យ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និង​ឥតកំហុស ចំពោះ​អ្នករាល់គ្នា​ដែល​ជឿ