ទំនុកតម្កើង 40:15 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកដែលនិយាយដាក់ទូលបង្គំថា៖ “ហាសហា! ហាសហា!” បានតក់ស្លុត ដោយសារតែសេចក្ដីអាម៉ាស់របស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងអាប់កិត្តិយស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលនិយាយមកទូលបង្គំថា ន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដី ខ្មាសរបស់គេទៅ អាល់គីតាប សូមឲ្យអស់អ្នកដែលសើចចំអកដាក់ខ្ញុំ ត្រូវបរាជ័យ ទាំងអាប់កិត្តិយស |
ពួកគេបើកមាត់ធំដាក់ទូលបង្គំ ដោយនិយាយថា៖ “ហាសហា! ហាសហា! ភ្នែកយើងបានឃើញហើយ!”។
កុំឲ្យពួកគេពោលក្នុងចិត្តថា៖ “ហាសហា! ដូចបំណងយើងហើយ!”។ កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។
សូមឲ្យពួកអ្នកដែលអរសប្បាយនឹងមហន្តរាយរបស់ទូលបង្គំ ត្រូវបានធ្វើឲ្យអាម៉ាស់មុខ ហើយទទួលការអាប់យសជាមួយគ្នា។ សូមឲ្យពួកអ្នកដែលលើកខ្លួនឡើងទាស់នឹងទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីអាម៉ាស់ និងភាពអាប់យស។
ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!