រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ទំនុកតម្កើង 38:17 - ព្រះគម្ពីរខ្មែរសាកល មែនហើយ ទូលបង្គំហៀបនឹងដួល ហើយទុក្ខសោករបស់ទូលបង្គំនៅចំពោះទូលបង្គំជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំបម្រុងតែនឹងដួលទៅហើយ ហើយការឈឺចាប់របស់ទូលបង្គំ នៅពីមុខទូលបង្គំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទូលបង្គំកំពុងតែចង់ដួល ហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំជិតដួលហើយ សេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច អាល់គីតាប ដ្បិតខ្ញុំកំពុងតែចង់ដួល ហើយខ្ញុំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។ |
រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ប៉ុន្តែកាលខ្ញុំជំពប់ ពួកគេក៏ផ្ដុំគ្នាអរសប្បាយ; ពួកអ្នកវាយប្រហារបានផ្ដុំគ្នាទាស់នឹងខ្ញុំ ដោយខ្ញុំមិនបានដឹងខ្លួន ហើយហែកខ្ញុំឥតឈប់ឈរ;
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ទូលបង្គំត្រូវបានធ្វើឲ្យចំកោងខ្លួន ទូលបង្គំពិបាកចិត្តក្រៃលែង ទូលបង្គំដើរទាំងកាន់ទុក្ខវាល់ព្រឹកវាល់ល្ងាច។
ទូលបង្គំអស់កម្លាំងដោយសំឡេងថ្ងូររបស់ខ្លួន រាល់យប់ទូលបង្គំធ្វើឲ្យគ្រែរបស់ទូលបង្គំជន់លិចដោយទឹកភ្នែករបស់ខ្លួន ហើយបញ្ជោកពូករបស់ទូលបង្គំ។