ខ្ញុំដែលជាមនុស្សរងទុក្ខម្នាក់នេះ បានស្រែកហៅ នោះព្រះយេហូវ៉ាក៏បានសណ្ដាប់ ហើយសង្គ្រោះខ្ញុំពីអស់ទាំងទុក្ខវេទនារបស់ខ្ញុំ។
ទំនុកតម្កើង 30:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ ហើយទូលអង្វរព្រះអម្ចាស់ថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែករកព្រះអង្គ គឺទូលបង្គំបានទូលអង្វរព្រះយេហូវ៉ាថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា អាល់គីតាប ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្រែកអង្វរទ្រង់ ខ្ញុំទទូចអង្វរអុលឡោះតាអាឡា។ |
ខ្ញុំដែលជាមនុស្សរងទុក្ខម្នាក់នេះ បានស្រែកហៅ នោះព្រះយេហូវ៉ាក៏បានសណ្ដាប់ ហើយសង្គ្រោះខ្ញុំពីអស់ទាំងទុក្ខវេទនារបស់ខ្ញុំ។