ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។
ទំនុកតម្កើង 29:3 - ព្រះគម្ពីរខ្មែរសាកល ព្រះសូរសៀងរបស់ព្រះយេហូវ៉ានៅលើទឹក ព្រះនៃសិរីរុងរឿងបញ្ចេញផ្គរលាន់ ព្រះយេហូវ៉ាគង់នៅលើទឹកដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះសូរសៀងរបស់ព្រះយេហូវ៉ា លាន់ឮលើផ្ទៃទឹក ព្រះដ៏មានសិរីល្អព្រះអង្គបញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាគង់លើមហាសាគរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ព្រះសូរសៀងនៃព្រះយេហូវ៉ាខ្ទរតាមទឹក ព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ អាល់គីតាប សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងនៅពីលើផ្ទៃទឹក អុលឡោះប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង អុលឡោះតាអាឡានៅពីលើមហាសាគរ។ |
ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។
ហ្វូងមនុស្សដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ “មានផ្គរលាន់”។ អ្នកខ្លះទៀតថា៖ “មានទូតសួគ៌របស់ព្រះនិយាយនឹងគាត់”។
ស្ទេផាននិយាយថា៖ “អស់លោកជាបងប្អូន និងជាឪពុកអើយ សូមស្ដាប់ខ្ញុំ! ព្រះនៃសិរីរុងរឿងបានលេចមកដល់អ័ប្រាហាំដូនតារបស់យើង កាលលោកនៅមេសូប៉ូតាមា គឺមុនលោករស់នៅខារ៉ាន
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និងរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មានរញ្ជួយផែនដីដ៏ខ្លាំងដល់ម្ល៉េះកើតឡើង តាំងពីមានមនុស្សនៅលើផែនដីនេះ។
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
មានផ្លេកបន្ទោរ សូរសន្ធឹក និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយនៅមុខបល្ល័ង្ក មានចន្លុះប្រាំពីរកំពុងឆេះ ដែលចន្លុះទាំងនោះជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ។
បន្ទាប់មក ទូតសួគ៌នោះក៏យកពានសម្រាប់ដុតគ្រឿងក្រអូប ហើយបំពេញពាននោះដោយភ្លើងពីអាសនា រួចបោះទៅលើផែនដី នោះក៏កើតមានផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និងរញ្ជួយផែនដី។