ទំនុកតម្កើង 18:18 - ព្រះគម្ពីរខ្មែរសាកល ពួកគេប្រឈមមុខនឹងខ្ញុំនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់ខ្ញុំ ប៉ុន្តែព្រះយេហូវ៉ាជាពំនឹងរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា គេនាំគ្នាសង្ខុញ មកលើខ្ញុំ ប៉ុន្តែ ព្រះយេហូវ៉ាជាជំនួយរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញ មកលើទូលបង្គំ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ អាល់គីតាប នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ អុលឡោះតាអាឡាធ្វើជាបង្អែករបស់ខ្ញុំ។ |
ទោះបីជាទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនាក៏ដោយ ក៏ព្រះអង្គនឹងរក្សាជីវិតទូលបង្គំ; ព្រះអង្គនឹងលូកព្រះហស្តរបស់ព្រះអង្គទាស់នឹងកំហឹងរបស់សត្រូវទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងសង្គ្រោះទូលបង្គំ។
រីឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀងអំពីព្រះចេស្ដារបស់ព្រះអង្គ ហើយច្រៀងដោយអំណរអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ដ្បិតព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ និងជាជម្រកនៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ។
យើងក៏ខឹងដោយកំហឹងដ៏ខ្លាំងនឹងបណ្ដាប្រជាជាតិឥតកង្វល់ដែរ ដ្បិតយើងបានខឹងតែបន្តិច ប៉ុន្តែពួកគេបានបង្កើនមហន្តរាយវិញ”។