ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។
ទំនុកតម្កើង 17:2 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ ចេញមកពីចំពោះព្រះអង្គ សូមឲ្យព្រះនេត្ររបស់ព្រះអង្គទតមើលសេចក្ដីទៀងត្រង់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមការសម្រេចក្ដីរបស់ទូលបង្គំ ចេញពីព្រះអង្គមក សូមព្រះនេត្រព្រះអង្គទតមើល សេចក្ដីទៀងត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យការសំរេចក្តីរបស់ទូលបង្គំ បានចេញពីចំពោះទ្រង់មក សូមឲ្យព្រះនេត្រទ្រង់ទតចំពោះសេចក្ដីទៀងត្រង់ អាល់គីតាប សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតទ្រង់មើលឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ |
ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។
ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់អ្នកចេញមកដូចពន្លឺ ក៏នឹងធ្វើឲ្យសេចក្ដីយុត្តិធម៌របស់អ្នកចេញមកដូចថ្ងៃត្រង់។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ