ព្រះករុណាទ្រង់សង្ហាជាងមនុស្សលោក ព្រះគុណត្រូវបានចាក់បង្ហូរលើព្រះរឹមរបស់ព្រះករុណា ដោយហេតុនេះ ព្រះបានប្រទានពរព្រះករុណាជារៀងរហូត។
ទំនុកតម្កើង 141:6 - ព្រះគម្ពីរខ្មែរសាកល ពេលចៅក្រមរបស់ពួកគេត្រូវបានបោះទម្លាក់ទៅចំណោតថ្ម ទើបពួកគេឮពាក្យសម្ដីរបស់ទូលបង្គំ ដ្បិតពាក្យសម្ដីទាំងនោះធ្វើឲ្យពួកគេបានរីករាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកចៅក្រមរបស់គេ ត្រូវបោះទម្លាក់ទៅក្នុងក្រហែងថ្ម នោះគេនឹងឮពាក្យរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះគួរឲ្យរីករាយចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម អាល់គីតាប សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលខ្ញុំនិយាយដោយសុទ្ធចិត្ត។ |
ព្រះករុណាទ្រង់សង្ហាជាងមនុស្សលោក ព្រះគុណត្រូវបានចាក់បង្ហូរលើព្រះរឹមរបស់ព្រះករុណា ដោយហេតុនេះ ព្រះបានប្រទានពរព្រះករុណាជារៀងរហូត។
ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។