រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។
ទំនុកតម្កើង 141:10 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកមនុស្សអាក្រក់ធ្លាក់ទៅក្នុងសំណាញ់របស់ខ្លួន ខណៈដែលទូលបង្គំឆ្លងកាត់ទៅដោយសុវត្ថិភាព៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យមនុស្សអាក្រក់ ធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួនគេ តែឲ្យទូលបង្គំវិញនឹងបានរួចផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែសូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេ តែឲ្យទូលបង្គំបានរួចវិញ។ អាល់គីតាប តែសូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯខ្ញុំ ខ្ញុំនឹងបានរួចខ្លួន។ |
រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។
សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់ សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។
មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។