សូមឲ្យព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបានកម្ចាត់កម្ចាយ សូមឲ្យអ្នកដែលស្អប់ព្រះអង្គរត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ។
ទំនុកតម្កើង 132:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមព្រះអង្គយាងចូលទៅក្នុងទីសម្រាក របស់ព្រះអង្គ ព្រមទាំងហិបនៃព្រះចេស្តារបស់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមក្រោកឡើង សូមយាងមកជាមួយហិប*នៃឫទ្ធានុភាព របស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាក របស់ព្រះអង្គរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមក្រោកឡើង ឱព្រះយេហូវ៉ាអើយ សូមយាងចូលទៅក្នុងទីសំរាករបស់ទ្រង់ គឺទ្រង់ ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើង សូមមកជាមួយហិបនៃអំណាច របស់ទ្រង់ ហើយនៅក្នុងទីសម្រាក របស់ទ្រង់រហូតតទៅ។ |
សូមឲ្យព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបានកម្ចាត់កម្ចាយ សូមឲ្យអ្នកដែលស្អប់ព្រះអង្គរត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ។
ព្រះអង្គបានប្រគល់ឫទ្ធានុភាពរបស់ព្រះអង្គទៅក្នុងភាពជាឈ្លើយសឹក ក៏បានប្រគល់សិរីរុងរឿងរបស់ព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។