នោះមើល៍! មានកួរស្រូវប្រាំពីរដែលក្រៀមស្វិត ស្កក និងស្លោកដោយខ្យល់ទិសខាងកើត ដុះឡើងតាមក្រោយ។
ទំនុកតម្កើង 129:6 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកគេបានដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមស្វិតមុនវាលូតលាស់ឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យគេបានដូចជាស្មៅ ដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនពេលវាលូតលាស់ឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនដែលដុះធំឡើងផង អាល់គីតាប សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! |
នោះមើល៍! មានកួរស្រូវប្រាំពីរដែលក្រៀមស្វិត ស្កក និងស្លោកដោយខ្យល់ទិសខាងកើត ដុះឡើងតាមក្រោយ។
ដ្បិតពួកគេនឹងត្រូវបានកាត់ចោលក្នុងមួយរំពេចដូចស្មៅ ហើយក្រៀមស្វិតដូចស្មៅទន់ដ៏ខៀវខ្ចីដែរ។
ទោះបីជាមនុស្សអាក្រក់លូតលាស់ដូចស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចម្រើនឡើងក៏ដោយ ក៏វាបានដូច្នោះដើម្បីឲ្យពួកគេត្រូវបានបំផ្លាញទៅជារៀងរហូត។
ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។