Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 129:6 - អាល់គីតាប

6 សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 សូមឲ្យ​ពួកគេ​បាន​ដូចជា​ស្មៅ​នៅលើ​ដំបូលផ្ទះ ដែល​ក្រៀមស្វិត​មុន​វា​លូតលាស់ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ដែល​ស្វិត​ក្រៀម​ទៅ មុន​ពេល​វា​លូតលាស់​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ដែល​ស្វិត​ក្រៀម​ទៅ មុន​ដែល​ដុះធំ​ឡើង​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 129:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ​ទៀត ដែល​ស្កក​ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។


អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​ត‌ទល់​ទេ ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ ពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល ឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការ និង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅ មុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។


ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត និង​ដូច​ផ្កា​ដែល​តែងតែ ស្រពោន​នោះ​ដែរ។


មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។


អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេ ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។ ពួក​គេ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល ឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការ និង​ដូច​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ពេល​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត​បក់​មក វា​ក៏​ក្រៀម​អស់​ទៅ។


លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម