ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:74 - ព្រះគម្ពីរខ្មែរសាកល

អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ នឹង​ឃើញ​ទូលបង្គំ ក៏​អរសប្បាយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់ ឃើញ​ខ្ញុំ គេ​នឹង​មាន​អំណរ ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​បន្ទូល​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 119:74
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូល​ក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​លោតកញ្ឆេង យើង​នឹង​បែងចែក​ស៊ីគែម យើង​នឹង​វាស់​ជ្រលងភ្នំ​ស៊ូកូថ​។


ទូលបង្គំ​ក្រោកឡើង​តាំងពី​ព្រលឹមស្រាងៗ ហើយ​ស្រែករកជំនួយ​; ទូលបង្គំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


នោះ​ទូលបង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​នឹង​អ្នកដែល​ត្មះតិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូម​កុំ​ដក​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ចេញ​ពី​មាត់​របស់ទូលបង្គំ​ទាំងស្រុង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ច្បាប់​របស់ព្រះអង្គ​។


សូមឲ្យ​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ ត្រឡប់មក​រក​ទូលបង្គំ​វិញ ដើម្បីឲ្យ​ពួកគេ​បាន​ស្គាល់​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


ចូរ​មក​ស្ដាប់​ចុះ អស់អ្នក​ដែល​កោតខ្លាច​ព្រះ​អើយ​! ខ្ញុំ​នឹង​ថ្លែង​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់ខ្ញុំ​។


ពេលនោះ អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​និយាយ​គ្នាទៅវិញទៅមក នោះ​ព្រះយេហូវ៉ា​ទ្រង់​ប្រុងស្ដាប់ ហើយ​បាន​ឮ រួច​មាន​សៀវភៅ​នៃ​ការរំលឹក​ត្រូវបាន​កត់ត្រាទុក​នៅចំពោះ​ព្រះអង្គ សម្រាប់​អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា និង​អ្នកដែល​ឲ្យតម្លៃ​ព្រះនាម​របស់ព្រះអង្គ​។


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។