Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:74 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

74 ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

74 អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ នឹង​ឃើញ​ទូលបង្គំ ក៏​អរសប្បាយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

74 អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

74 ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

74 ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់ ឃើញ​ខ្ញុំ គេ​នឹង​មាន​អំណរ ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​បន្ទូល​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:74
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​បាន​មាន​បន្ទូល ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ ថា យើង​នឹង​ត្រេក‌អរ​ឡើង ក៏​នឹង​បែង‌ចែក​ស្រុក​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត


ទូលបង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូលបង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់


យ៉ាង​នោះ ទូលបង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណា ដែល​ត្មះ‌តិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់


សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូលបង្គំ អស់​រលីង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់


សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ បាន​បែរ​មក​ឯ​ទូលបង្គំ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង


៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ


គ្រា​នោះ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ទ្រង់


ឯ​ផ្ទៃ​មេឃ នឹង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម