សូមទ្រទ្រង់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះទូលបង្គំនឹងមានជីវិតរស់; សូមកុំឲ្យទូលបង្គំអាម៉ាស់មុខដោយសារតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ។
ទំនុកតម្កើង 119:6 - ព្រះគម្ពីរខ្មែរសាកល នោះទូលបង្គំនឹងមិនអាម៉ាស់មុខឡើយ នៅពេលទូលបង្គំយកចិត្តទុកដាក់នឹងអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ ដោយភ្នែកទូលបង្គំបានសម្លឹងមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ អាល់គីតាប ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។ |
សូមទ្រទ្រង់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះទូលបង្គំនឹងមានជីវិតរស់; សូមកុំឲ្យទូលបង្គំអាម៉ាស់មុខដោយសារតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ។
ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
ទូលបង្គំបាននៅជាប់នឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ; ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ!
សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។
អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
ដ្បិតអ្នកណាក៏ដោយដែលកាន់តាមក្រឹត្យវិន័យទាំងមូល ប៉ុន្តែជំពប់ក្នុងមួយចំណុច អ្នកនោះត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូល។
ឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ថិតនៅក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក យើងអាចមានភាពក្លាហាន ព្រមទាំងឥតត្រូវអៀនខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលព្រះអង្គយាងមក។