ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ទំនុកតម្កើង 119:167 - ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ទូលបង្គំរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ ក៏ស្រឡាញ់សេចក្ដីបន្ទាល់ទាំងនោះយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង អាល់គីតាប ខ្ញុំប្រព្រឹត្តតាមដំបូន្មានរបស់ទ្រង់ ហើយខ្ញុំស្រឡាញ់ដំបូន្មាននេះណាស់។ |
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
មើល៍! ទូលបង្គំស្រឡាញ់ច្បាប់តម្រារបស់ព្រះអង្គណាស់ហ្ន៎! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង!
ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
ព្រះនៃទូលបង្គំអើយ! ទូលបង្គំពេញចិត្តនឹងប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ! ក្រឹត្យវិន័យរបស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំ”។
“ព្រះអម្ចាស់មានបន្ទូលថា: ‘ក្រោយពីគ្រានោះ យើងនឹងតាំងសម្ពន្ធមេត្រីនេះជាមួយពួកគេ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្តរបស់ពួកគេ ហើយចារឹកក្រឹត្យវិន័យនោះក្នុងគំនិតរបស់ពួកគេ’”