ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:122 - ព្រះគម្ពីរខ្មែរសាកល

សូម​ធានា​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​បានសេចក្ដី​ល្អ​ផង សូម​កុំឲ្យ​មនុស្ស​ក្អេងក្អាង​សង្កត់សង្កិន​ទូលបង្គំ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ធានា​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​សង្កត់‌សង្កិន ទូល‌បង្គំ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ធានា​ឲ្យ​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​បាន​សុខ‌សាន្ត​ផង សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ

សូមមើលជំពូក

អាល់គីតាប

សូម​ធានា​ឲ្យ​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ទ្រង់​បាន​សុខ‌សាន្ត​ផង សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង សង្កត់‌សង្កិន​ខ្ញុំ​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 119:122
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ផ្ទាល់​នឹង​ធានា​សុវត្ថិភាព​របស់វា​; លោកឪពុក​អាច​ទារ​វា​ពី​ដៃ​របស់ខ្ញុំ​បាន​។ បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក ហើយ​ដាក់​វា​នៅចំពោះ​លោកឪពុក​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត​។


ព្រះអង្គ​បាន​ស្ដីបន្ទោស​មនុស្ស​ក្អេងក្អាង​ដែល​ត្រូវបណ្ដាសា គឺ​មនុស្សដែល​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។


ខ្ញុំ​បាន​យំចេចចាច​ដូច​ត្រចៀកកាំ ឬ​ដូច​សត្វក្រៀល ក៏​ថ្ងូរ​ដូច​ព្រាប​។ ភ្នែក​របស់ខ្ញុំ​បាន​ស្រវាំងទៅ ដោយងើយមើល​ទៅ​ស្ថានដ៏ខ្ពស់​; ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​ត្រូវបានសង្កត់សង្កិន សូម​ធានា​សុវត្ថិភាព​ឲ្យ​ទូលបង្គំ​ផង’!


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។