ព្រះយេហូវ៉ាអើយ សូមឲ្យមានព្រះពរដល់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ទំនុកតម្កើង 119:108 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមទទួលតង្វាយស្ម័គ្រចិត្តនៃមាត់របស់ទូលបង្គំ ហើយបង្រៀនច្បាប់របស់ព្រះអង្គដល់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ ទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល ដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមទទួលយកពាក្យសរសើររបស់ខ្ញុំ ទុកជាជំនូន ហើយសូមបង្រៀនឲ្យខ្ញុំ ស្គាល់ហ៊ូកុំរបស់ទ្រង់! |
ព្រះយេហូវ៉ាអើយ សូមឲ្យមានព្រះពរដល់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
ព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំចូលទៅជិតនៅចំពោះព្រះអង្គផង! សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ទូលបង្គំបានរៀបរាប់ទូលអំពីផ្លូវរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយមកទូលបង្គំ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ដោយហេតុនេះ ក្បាលរបស់ខ្ញុំអាចងើបឡើងលើពួកសត្រូវរបស់ខ្ញុំដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គដោយសម្រែកហ៊ោសប្បាយ ខ្ញុំនឹងច្រៀង គឺច្រៀងសរសើរតម្កើងព្រះយេហូវ៉ា។
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។