ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 118:29 - ព្រះគម្ពីរខ្មែរសាកល

ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ចូរ​អរ​ព្រះគុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

សូមមើលជំពូក

អាល់គីតាប

ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក



ទំនុកតម្កើង 118:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ មាន​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​មាន​ដល់​កូនចៅនៃកូនចៅ​របស់ពួកគេ


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ចូរ​ឲ្យ​អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​ពោល​ថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!”។


ខ្ញុំ​នឹង​លើកឡើង​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា និង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ពួកយើង និង​តាម​សេចក្ដីល្អ​ដ៏ធំ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​តាម​សេចក្ដីមេត្តា​របស់ព្រះអង្គ និង​តាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ​។