ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវរបស់ទូលបង្គំបែរខ្នងមកទូលបង្គំ នោះទូលបង្គំក៏បំផ្លាញជីវិតពួកអ្នកដែលស្អប់ទូលបង្គំ។
ទំនុកតម្កើង 118:10 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងប្រជាជាតិបានព័ទ្ធជុំវិញខ្ញុំ; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ តែខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ អាល់គីតាប ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ តែខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ |
ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវរបស់ទូលបង្គំបែរខ្នងមកទូលបង្គំ នោះទូលបង្គំក៏បំផ្លាញជីវិតពួកអ្នកដែលស្អប់ទូលបង្គំ។
ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មានអ្នកណាសង្គ្រោះពួកគេសោះ ពួកគេស្រែករកជំនួយទៅកាន់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
ព្រះអង្គបានយកអ្នកដ៏ជាទីស្រឡាញ់ និងមិត្តភក្ដិចេញឆ្ងាយពីទូលបង្គំ; មានតែភាពងងឹតប៉ុណ្ណោះ ជាមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ៕
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាថ្មដ៏ធ្ងន់មួយដល់ប្រជាជាតិទាំងអស់។ អស់អ្នកដែលផ្ទុកវាលើខ្លួននឹងរងរបួសធ្ងន់ ហើយអស់ទាំងប្រជាជាតិនៅលើផែនដីនឹងប្រមូលគ្នាទាស់នឹងទីក្រុងនោះ”។