ទំនុកតម្កើង 117:1 - ព្រះគម្ពីរខ្មែរសាកល សាសន៍ដទៃទាំងអស់អើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ជាតិសាសន៍ទាំងអស់អើយ ចូរសរសើរព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាតិសាសន៍ទាំងឡាយអើយ ចូរសរសីរតម្កើងព្រះយេហូវ៉ា! ប្រជាជនទាំងប៉ុន្មានអើយ ចូរលើកតម្កើងព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងឡាយអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ អាល់គីតាប ប្រជាជាតិទាំងឡាយអើយ ចូរសរសើរតម្កើងអុលឡោះតាអាឡា ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ទ្រង់! |
ផែនដីទាំងមូលនឹងថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ; ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!”។ សេឡា
ឱព្រះអើយ សូមឲ្យបណ្ដាជនអរព្រះគុណព្រះអង្គ សូមឲ្យបណ្ដាជនទាំងអស់អរព្រះគុណព្រះអង្គ!
ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។
ហើយមានចែងទៀតថា: “សាសន៍ដទៃទាំងអស់អើយ ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជាជាតិទាំងអស់អើយ ចូរសរសើរព្រះអង្គ!”។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ