ទំនុកតម្កើង 116:10 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានជឿ ទោះបីជាខ្ញុំនិយាយថា៖ “ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖ «ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់ អាល់គីតាប ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
ដោយយើងមានវិញ្ញាណនៃជំនឿដូចគ្នា ស្របតាមសេចក្ដីដែលមានសរសេរទុកមកថា: “ខ្ញុំបានជឿ បានជាខ្ញុំនិយាយ” ដូច្នេះយើងក៏ជឿ បានជាយើងនិយាយដែរ
ជាការពិត យើងមិនបានតាមទេវកថាដែលប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ កាលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីព្រះចេស្ដា និងការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ផ្ទុយទៅវិញ យើងជាសាក្សីផ្ទាល់ភ្នែកនៃអានុភាពរបស់ព្រះអង្គ។
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕