ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
ទំនុកតម្កើង 115:10 - ព្រះគម្ពីរខ្មែរសាកល វង្សត្រកូលអើរ៉ុនអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ! ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយ ចូរផ្ញើជីវិតលើព្រះអម្ចាស់ ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង អាល់គីតាប ក្រុមគ្រួសាររបស់ហារូនអើយ ចូរផ្ញើជីវិតលើអុលឡោះតាអាឡា ទ្រង់នឹងជួយ ហើយការពារអ្នករាល់គ្នា! |
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
ចូរឲ្យវង្សត្រកូលអើរ៉ុនពោលថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!”។