សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។
ទំនុកតម្កើង 109:18 - ព្រះគម្ពីរខ្មែរសាកល គេបានស្លៀកពាក់បណ្ដាសាដូចអាវវែង ដូច្នេះ សូមឲ្យវាជ្រាបចូលទៅខាងក្នុងគេដូចទឹក សូមឲ្យវាជ្រាបចូលទៅក្នុងឆ្អឹងគេដូចប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវ ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង អាល់គីតាប សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់! |
សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
ប៉ុន្តែអ្នកនេះបានទិញដីមួយកន្លែងដោយរង្វាន់នៃសេចក្ដីទុច្ចរិត ហើយធ្លាក់សំយុងក្បាលបែកពោះ នោះពោះវៀនទាំងអស់របស់គាត់ក៏ធ្លាយចេញមក។
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាត្រូវដោះសេចក្ដីទាំងអស់នោះចេញ គឺកំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និងពាក្យស្មោកគ្រោកពីមាត់របស់អ្នករាល់គ្នា។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។