ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:10 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​កូន​ៗ​របស់គេ​ដើរសាត់អណ្ដែត ហើយ​សុំទាន ព្រមទាំង​ស្វែងរក​អាហារ ឆ្ងាយពី​ទីបាក់បែក​ដែលជាលំនៅ​របស់ពួកវា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​កូន​ចៅ​របស់​វា​ក្លាយ​ជា​មនុស្ស អាវា‌សែ​ដើរ​សុំ​ទាន ហើយ​ស្វែង​រក​អាហារ ឆ្ងាយ​ពី​ទីលំនៅ​ដែល​រលំ​បាក់​បែក!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​កូន​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅ ដែល​រលំ​បាក់​បែក!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​កូន​ចៅ​វា​ធ្វើ​ជា​មនុស្ស​អាវាសែ ទាំង​ដើរ​សុំ​ទាន ឲ្យ​គេ​រក​ស៊ី​តាម​ទី​ច្រក​ល្ហក​របស់​គេ

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​កូន​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅ ដែល​រលំ​បាក់​បែក!

សូមមើលជំពូក



ទំនុកតម្កើង 109:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្លាប់​ជា​ក្មេង ឥឡូវនេះ​ខ្ញុំ​ចាស់​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវបាន​បោះបង់ចោល​ឡើយ ក៏​មិនដែល​ឃើញ​ពូជពង្ស​របស់គេ​សុំទាន​អាហារ​ដែរ​។


ពួកគេ​ដើរសាត់អណ្ដែត​ដើម្បី​ត្របាក់ស៊ី ប្រសិនបើ​មិន​ឆ្អែត​ទេ ពួកគេ​ក៏​រអ៊ូរទាំ​។


នៅ​កន្លែងឆ្លងទឹក​នៃ​ទន្លេអើណូន កូនស្រី​ម៉ូអាប់​នឹង​បាន​ដូចជា​បក្សាបក្សី​ដែល​រត់គេច ក៏បាន​ដូចជា​សម្បុក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។