រីឯយ៉ាកុបបានធ្វើដំណើរទៅស៊ូកូថ ហើយសង់ផ្ទះមួយសម្រាប់ខ្លួន ព្រមទាំងធ្វើក្រោលសម្រាប់ហ្វូងសត្វរបស់គាត់ផង ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាស៊ូកូថ។
ទំនុកតម្កើង 108:7 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលក្នុងទីវិសុទ្ធរបស់ព្រះអង្គថា៖ “យើងនឹងលោតកញ្ឆេង យើងនឹងបែងចែកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានសន្យាក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ថា៖ «យើងនឹងបែងចែកស្រុកស៊ីគែមដោយអំណរ ហើយវាស់ជ្រលងភ្នំស៊ូកូថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈ របស់ព្រះអង្គមកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានមានបន្ទូល ដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែម ហើយនឹងវាស់ច្រកភ្នំសិកូត អាល់គីតាប អុលឡោះមានបន្ទូលពីទីសក្ការៈ របស់ទ្រង់មកថា: «យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ |
រីឯយ៉ាកុបបានធ្វើដំណើរទៅស៊ូកូថ ហើយសង់ផ្ទះមួយសម្រាប់ខ្លួន ព្រមទាំងធ្វើក្រោលសម្រាប់ហ្វូងសត្វរបស់គាត់ផង ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាស៊ូកូថ។
កាឡាតជារបស់យើង ម៉ាណាសេក៏ជារបស់យើងដែរ រីឯអេប្រាអិមជាមួកសឹករបស់យើង យូដាជាដំបងរាជ្យរបស់យើង។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន