យ៉ាងណាមិញ កាលណាព្រះអង្គទ្រង់ឮសម្រែករបស់ពួកគាត់ ព្រះអង្គក៏យកចិត្តទុកដាក់នឹងទុក្ខវេទនារបស់ពួកគាត់
ទំនុកតម្កើង 107:6 - ព្រះគម្ពីរខ្មែរសាកល គ្រានោះ ពួកគេបានស្រែកឡើងទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏រំដោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ អាល់គីតាប ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏រំដោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ |
យ៉ាងណាមិញ កាលណាព្រះអង្គទ្រង់ឮសម្រែករបស់ពួកគាត់ ព្រះអង្គក៏យកចិត្តទុកដាក់នឹងទុក្ខវេទនារបស់ពួកគាត់
គ្រានោះ ពួកគេបានស្រែកយំទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏សង្គ្រោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។
គ្រានោះ ពួកគេស្រែកយំទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏សង្គ្រោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។
គ្រានោះ ពួកគេស្រែកឡើងទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏យកពួកគេចេញពីទុក្ខព្រួយរបស់ពួកគេ។
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។