អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់
ទំនុកតម្កើង 107:37 - ព្រះគម្ពីរខ្មែរសាកល ពួកគេសាបព្រោះនៅស្រែ ហើយធ្វើចម្ការទំពាំងបាយជូរផង ក៏ទទួលបានចម្រូតសម្បូរផលផ្លែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេធ្វើស្រែ និងធ្វើចម្ការទំពាំងបាយជូរ ហើយមានផលផ្លែចម្រើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរ ឲ្យបានមានផលចំរើនឡើង អាល់គីតាប ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។ |
អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់
“‘នេះជាទីសម្គាល់សម្រាប់អ្នក គឺឆ្នាំនេះ អ្នករាល់គ្នានឹងហូបអ្វីដែលដុះឯង ហើយនៅឆ្នាំទីពីរ អ្នករាល់គ្នានឹងហូបអ្វីដែលដុះក្រោយមកទៀត ប៉ុន្តែនៅឆ្នាំទីបី ចូរសាបព្រោះ ច្រូតកាត់ ហើយធ្វើចម្ការទំពាំងបាយជូរ រួចហូបផលទាំងនោះវិញ។
‘មែនហើយ គ្រាប់ពូជនឹងត្រូវបានសាបព្រោះក្នុងសេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរនឹងផ្ដល់ផលផ្លែរបស់វា ផែនដីនឹងផ្ដល់ភោគផលរបស់វា ហើយផ្ទៃមេឃនឹងផ្ដល់ទឹកសន្សើមរបស់វាដែរ។ យើងនឹងឲ្យអ្នកដែលនៅសល់នៃប្រជាជននេះទទួលទាំងអស់នេះជាមរតក។
ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នាដោយអាហារ និងអំណរ”។
ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។
ព្រះអង្គដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកសាបព្រោះ និងផ្គត់ផ្គង់អាហារសម្រាប់ហូប ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាផង។