មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ទំនុកតម្កើង 106:43 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានរំដោះពួកគាត់ជាច្រើនដង ប៉ុន្តែពួកគាត់បានបះបោរតាមបំណងរបស់ខ្លួន ហើយធ្លាក់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួនពួកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានរំដោះគេជាច្រើនលើកច្រើនគ្រា ប៉ុន្តែ គេនៅតែតាំងចិត្តបះបោរ ហើយគេបានធ្វើឲ្យខ្លួនឯងទាបថោក ដោយសារអំពើទុច្ចរិតរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រា ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ ប្រឆាំងនឹងព្រះអង្គ ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា ប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ អាល់គីតាប ទ្រង់បានរំដោះពួកគេច្រើនលើកច្រើនគ្រា ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ ប្រឆាំងនឹងទ្រង់ ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។ |
មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ពួកគាត់ធ្វើឲ្យព្រះយេហូវ៉ាក្រេវក្រោធដោយទង្វើរបស់ពួកគាត់ នោះជំងឺឧត្បាតក៏ផ្ទុះឡើងក្នុងចំណោមពួកគាត់។
ដោយសារពួកគេបានបះបោរនឹងព្រះបន្ទូលរបស់ព្រះ ហើយមើលងាយដំបូន្មានរបស់ព្រះដ៏ខ្ពស់បំផុត។
ដូច្នេះ យើងបានបណ្ដោយពួកគេតាមភាពរឹងរូសនៃចិត្តរបស់ខ្លួន ឲ្យពួកគេដើរតាមគម្រោងរបស់ខ្លួន។