ដូច្នេះ ពួកគាត់ទៅជាសៅហ្មងដោយការប្រព្រឹត្តរបស់ខ្លួន ហើយប្រព្រឹត្តអំពើផិតក្បត់ដោយទង្វើរបស់ខ្លួន។
ទំនុកតម្កើង 106:29 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់ធ្វើឲ្យព្រះយេហូវ៉ាក្រេវក្រោធដោយទង្វើរបស់ពួកគាត់ នោះជំងឺឧត្បាតក៏ផ្ទុះឡើងក្នុងចំណោមពួកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ដោយសារអំពើរបស់គេ ហើយគ្រោះកាចក៏កើតឡើង ក្នុងចំណោមពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ បណ្ដាលឲ្យកើតមានគ្រោះកាច ក្នុងចំណោមពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ អាល់គីតាប ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ ឲ្យអុលឡោះតាអាឡាខឹង បណ្ដាលឲ្យកើតមានគ្រោះកាច ក្នុងចំណោមពួកគេ។ |
ដូច្នេះ ពួកគាត់ទៅជាសៅហ្មងដោយការប្រព្រឹត្តរបស់ខ្លួន ហើយប្រព្រឹត្តអំពើផិតក្បត់ដោយទង្វើរបស់ខ្លួន។
ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយនឹងពួកគេហើយ! ព្រះអង្គជាព្រះដែលលើកលែងទោសឲ្យពួកគេ ហើយជាអ្នកសងសឹកចំពោះការប្រព្រឹត្តរបស់ពួកគេ។
មើល៍! ខ្ញុំបានរកឃើញតែសេចក្ដីនេះប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សឲ្យបានទៀងត្រង់ ប៉ុន្តែពួកគេបានស្វែងរកឧបាយកលជាច្រើនវិញ”៕
កុំឲ្យយើងប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានប្រព្រឹត្តឡើយ ជាលទ្ធផល មានមនុស្សពីរម៉ឺនបីពាន់នាក់ដួលស្លាប់ ក្នុងមួយថ្ងៃ។