Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 គឺ​យ៉ាង​នោះ​ដែល​គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​មាន​ការ​ប្រហារ​ជីវិត​កើត​ឡើង​នៅ​ក្នុង​ពួក​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ពួកគាត់​ធ្វើឲ្យ​ព្រះយេហូវ៉ា​ក្រេវក្រោធ​ដោយ​ទង្វើ​របស់ពួកគាត់ នោះ​ជំងឺឧត្បាត​ក៏​ផ្ទុះឡើង​ក្នុងចំណោម​ពួកគាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​គ្រោះ​កាច​ក៏​កើត​ឡើង ក្នុង​ចំណោម​ពួក‌គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាច ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ ឲ្យ​អុលឡោះ‌តាអាឡា​ខឹង បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាច ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​កិរិយា​របស់​គេ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត ដោយ​អំពើ​របស់​គេ​ផង។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​មាន​បន្ទូល​តប​នឹង​អ្នក​ទាំង​នោះ ទ្រង់​ជា​ព្រះ​ដែល​អត់​ទោស​ឲ្យ​គេ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទោស​ចំពោះ​អំពើ​របស់​គេ​ក៏​ដោយ


មើល យើង​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែគេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។


គេ​ចូល​ពួក​ខាង​ព្រះ‌បាល-ពេអរ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​គេ


ចូល​ទៅ​ក្នុង​ត្រសាល​តាម​ក្រោយ​អ្នក​នោះ ហើយ​ក៏​ចាក់​ទំលុះ​អ្នក​ទាំង​២​នោះ​ទៅ គឺ​ទាំង​ប្រុស​សាសន៍​អ៊ីស្រាអែល នឹង​ស្ត្រី​នោះ​ផង ត្រូវ​ត្រង់​ពោះ​នាង នោះ​សេចក្ដី​វេទនា​បាន​បាត់​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ


ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សេចក្ដី​វេទនា​នោះ មាន​ចំនួន​២​ម៉ឺន​៤​ពាន់​នាក់។


ឬ​ប្រព្រឹត្ត​សេចក្ដី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម