សូមឲ្យអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះនិយាយដូច្នេះ គឺអ្នកដែលព្រះអង្គបានប្រោសលោះពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ទំនុកតម្កើង 106:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានសង្គ្រោះពួកគាត់ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគាត់ ព្រះអង្គបានប្រោសលោះពួកគាត់ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានសង្គ្រោះគេ ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក៏រំដោះគេឲ្យរួចពីអំណាចរបស់ខ្មាំងសត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ អាល់គីតាប ទ្រង់បានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ទ្រង់បានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ |
សូមឲ្យអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះនិយាយដូច្នេះ គឺអ្នកដែលព្រះអង្គបានប្រោសលោះពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ហើយរំដោះយើងពីពួកខ្មាំងសត្រូវរបស់យើង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
វាល់ព្រឹកវាល់ល្ងាច យើងខ្ញុំអួតក្នុងព្រះ ហើយយើងខ្ញុំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត។ សេឡា