ពេលថ្ងៃ ព្រះអង្គនាំផ្លូវពួកគាត់ដោយពពក ហើយពេញវេលាយប់ ព្រះអង្គនាំផ្លូវពួកគាត់ដោយពន្លឺភ្លើង។
ទំនុកតម្កើង 105:39 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលាតពពកធ្វើជារបាំង ក៏ប្រទានភ្លើងដើម្បីបំភ្លឺទៅលើយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានលាតពពក សំរាប់គ្របបាំងគេ ព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់ អាល់គីតាប ទ្រង់បានដាក់ពពកបាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ |
ពេលថ្ងៃ ព្រះអង្គនាំផ្លូវពួកគាត់ដោយពពក ហើយពេញវេលាយប់ ព្រះអង្គនាំផ្លូវពួកគាត់ដោយពន្លឺភ្លើង។
ពេលនោះ ព្រះយេហូវ៉ានឹងនិម្មិតបង្កើតពពកនៅពេលថ្ងៃ ហើយផ្សែង និងពន្លឺនៃអណ្ដាតភ្លើងនៅពេលយប់ ពីលើអស់ទាំងទីកន្លែងនៃភ្នំស៊ីយ៉ូន និងពីលើអង្គប្រជុំរបស់នាង ដ្បិតនឹងមានបារាំមួយលើអស់ទាំងសិរីរុងរឿង