កាលនោះ ព្រះអង្គបានធ្វើឲ្យទន្លេនានារបស់អេហ្ស៊ីបក្លាយជាឈាម ហើយពួកគេផឹកពីព្រែករបស់ពួកគេមិនបានឡើយ។
ទំនុកតម្កើង 105:29 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យទឹករបស់ពួកគេទៅជាឈាម ហើយធ្វើឲ្យត្រីរបស់ពួកគេងាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យទឹកនៅស្រុកគេ ត្រឡប់ទៅជាឈាម ហើយធ្វើឲ្យត្រីនៅស្រុកគេទាំងប៉ុន្មានស្លាប់អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាម ព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាម ហើយឲ្យត្រីទាំងអស់ស្លាប់ទៅ អាល់គីតាប ទ្រង់បានប្រែទឹកឲ្យទៅជាឈាម ទ្រង់ធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។ |
កាលនោះ ព្រះអង្គបានធ្វើឲ្យទន្លេនានារបស់អេហ្ស៊ីបក្លាយជាឈាម ហើយពួកគេផឹកពីព្រែករបស់ពួកគេមិនបានឡើយ។
កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។
ទូតសួគ៌ទីពីរចាក់ពីពែងរបស់ខ្លួនទៅក្នុងសមុទ្រ នោះសមុទ្រក៏ក្លាយជាឈាម ដូចជាឈាមមនុស្សស្លាប់ ហើយអស់ទាំងសត្វមានជីវិតដែលនៅក្នុងសមុទ្រ ក៏ស្លាប់ដែរ។