ព្រះអង្គបានដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដូចជាហ្វូងចៀម តាមរយៈដៃរបស់ម៉ូសេ និងអើរ៉ុន៕
ទំនុកតម្កើង 105:26 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាត់ម៉ូសេបាវបម្រើរបស់ព្រះអង្គ និងអើរ៉ុនដែលព្រះអង្គបានជ្រើសរើស ឲ្យមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ និងលោកអើរ៉ុន ដែលព្រះអង្គបានជ្រើសរើស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងលោកអើរ៉ុន ជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ចាត់ប្រើម៉ូសេ ជាអ្នកបំរើទ្រង់ នឹងអើរ៉ុន ដែលទ្រង់បានរើសយក អាល់គីតាប ទ្រង់បានចាត់ម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងហារូន ជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យទៅ។ |
ព្រះអង្គបានដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដូចជាហ្វូងចៀម តាមរយៈដៃរបស់ម៉ូសេ និងអើរ៉ុន៕