ទំនុកតម្កើង 104:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យប្រភពទឹកផុសឡើងក្នុងជ្រលងភ្នំនានា វាក៏ហូរនៅចន្លោះភ្នំទាំងឡាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុះឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដឹកនាំប្រភពទឹក ឲ្យហូរទៅក្នុងជ្រោះ គឺហូរតាមជ្រលងភ្នំនានា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ អាល់គីតាប ទ្រង់បានដឹកនាំប្រភពទឹក ឲ្យហូរទៅក្នុងជ្រោះ គឺហូរតាមជ្រលងភ្នំនានា |
ដីក្ដៅខ្លោចនឹងត្រឡប់ជាស្រះ ដីហួតហែងនឹងត្រឡប់ជាប្រភពទឹក; នៅក្នុងលំនៅរបស់ឆ្កែព្រៃ ជាកន្លែងដែលវាដេក ស្មៅក្រៀមនឹងត្រឡប់ជាដើមបបុស និងដើមកក់។
យើងនឹងបើកឲ្យមានទន្លេនៅលើទីទួលត្រងិល ក៏នឹងបើកឲ្យមានរន្ធទឹកនៅកណ្ដាលជ្រលងភ្នំ យើងនឹងធ្វើឲ្យទីរហោស្ថានទៅជាស្រះទឹក ក៏នឹងធ្វើឲ្យដីហួតហែងទៅជាប្រភពទឹក។